១. តើសង្កប្ប គឺជាអ្វី?
២. តើសង្កប្ប ផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សារបស់បុត្រធីតាលោកអ្នកអ្វីខ្លះ?
៣. តើមាននីតិវិធីអ្វីខ្លះដែលមាតាបិតាត្រូវធ្វើដើម្បីប្រើគេហទំព័រសង្កប្បឱ្យមានប្រសិទ្ធភាព?
៤. តើមាតាបិតាត្រូវមានអ្វីខ្លះដើម្បីប្រើគេហទំព័រសង្កប្ប?

១. តើសង្កប្ប គឺជាអ្វី?
សង្កប្ប គឺជាគេហទំព័រសម្រាប់រៀន និងបង្រៀនភាសាខ្មែរ និងអង់គ្លេសតាមបែបទំនើប ដោយការប្រើទូរសព្ទ ឬកុំព្យូទ័រដែលមានភ្ជាប់អ៉ីនធឺណិត។
២. តើសង្កប្ប ផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សារបស់បុត្រធីតាលោកអ្នកអ្វីខ្លះ?
គេហទំព័រសង្កប្ប គឺជាវេទិកាអនឡានដែលផ្ដល់អត្ថប្រយោជន៍សម្រាប់កុមារ និងមាតាបិតាដូចខាងក្រោម៖
- ជួយពង្រឹងបន្ថែមនូវការ រៀនអាន សរសេរ និងប្រើពាក្យ ដោយអនុវត្តសកម្មភាពសិក្សាប្លែកៗចំនួនជាង២០ ០០០សកម្មភាពដែលមានបន្ថែមពីលើសកម្មភាពអនុវត្តដែលមាននៅក្នុងសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា
- ផ្តល់ឱកាសដល់វាយតម្លៃលទ្ធផលសិក្សាកុមារដោយខ្លួនឯង តាមរយៈសំណួរវាយតម្លៃជិត២០ ០០០សំណួរសម្រាប់ការធ្វើតេស្ដតាមមេរៀននីមួយៗ ការធ្វើតេស្តប្រចាំខែ និងការប្រឡងឆមាស
- ផ្តល់ឱកាសឱ្យកុមាររៀនភាសាផង និងអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ផង តាមរយ:សកម្មភាពសិក្សា និងសំណួរវាយតម្លៃនៅលើគេហទំព័រ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់តាមវិជ្ជានុក្រមប៊្លូម
- ផ្តល់ឱកាសដល់មាតាបិតាក្នុងការតាមដានរាល់សកម្មភាពសិក្សារបស់កុមារ ដូចជា រយៈពេល ប្រភេទសកម្មភាពសិក្សា និងលទ្ធផលដែលកុមារទទួលបាន
៣. តើមាននីតិវិធីអ្វីខ្លះដែលមាតាបិតាត្រូវធ្វើដើម្បីប្រើគេហទំព័រសង្កប្បឱ្យមានប្រសិទ្ធភាព?
ដើម្បីចូលរួមចំណែកក្នុងការបង្រៀនកូនតាមគេហទំព័រអនឡានឱ្យមានប្រសិទ្ធភាព មាតាបិតាសិស្សត្រូវ៖
- រៀបចំពេលវេលាទៀងទាត់សម្រាប់កូនៗសិក្សា យ៉ាងហោចណាស់១ម៉ោងក្នុង១ថ្ងៃ
- នាំកូនៗធ្វើតេស្តមេរៀន ដែលកុមារបម្រុងនឹងរៀន ប្រហែល៣-៥នាទី
- នាំកូនៗរៀនមេរៀននោះ ដោយអនុវត្តតាមសកម្មភាពសិក្សានីមួយៗ ប្រហែល៤៥នាទី
- នាំកូនៗធ្វើតេស្តមេរៀននោះម្ដង ឬពីរដងទៀត ក្រោយពេលកូនធ្វើគ្រប់សកម្មភាព
- ប្រៀបធៀបពិន្ទុដែលកូនទទួលបាន មុនពេលរៀន និងក្រោយពេលរៀន
- នាំកូនៗរៀនមេរៀននោះឡើងវិញ ក្នុងករណីដែលកូនៗទទួលបានពិន្ទុតិចជា៨០% ពីការធ្វើតេស្ត ក្រោយពេលរៀនមេរៀនរួចហើយ
៤. តើមាតាបិតាត្រូវមានអ្វីខ្លះដើម្បីប្រើគេហទំព័រសង្កប្ប?
ដើម្បីប្រើប្រាស់គេហទំព័រសង្កប្បក្នុងការបង្រៀនកូន
- មាតាបិតាត្រូវមានទូរសព្ទ (smart phone) កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលមានភ្ជាប់អ៉ីនធឺណិត
- បង្កើតគណនីសម្រាប់ប្រើគេហទំព័រសង្កប្ប
- បង់ថ្លៃសេវាប្រើប្រាស់តម្លៃ២០ដុល្លារក្នុងមួយឆ្នាំសម្រាប់កូនម្នាក់
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ បង់តម្លៃសេវាមួយឆ្នាំ សម្រាប់ប្រើពីរឆ្នាំ!
គេហទំព័រសង្កប្បប្រៀបបាននឹងគ្រូដ៏ចំណានម្នាក់នៅជាមួយកូនលោកអ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង!