ឯកសារពិគ្រោះ

ពាក្យ

ពាក្យ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​គេហទំព័រ យើងខ្ញុំត្រូវបានដកស្រង់ចេញពីសៀវភៅ​ភាសា​ខ្មែររបស់​ក្រសួង​អប់​រំ​ យុវជន និង​ កីឡា និង​ បន្ថែម​ពាក្យខ្លះ​ទៀត​ដែលបាន​​ផ្ទៀង​ផ្ទាត់ជាមួយ​វចនានុក្រមខ្មែររបស់​​សម្ដេច​សង្ឃរាជជួនណាត និង វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាខ្មែរនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា។

       

អំណានពាក្យ
យើងប្រើវចនានុក្រមខ្មែរបស់សម្ដេចសង្ឃ និងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែររបស់វិទ្យាស្ថានភាសាជាតិបោះពុម្ពឆ្នាំ២០១៧ ជាឯកសារយោងសម្រាប់សរសេរអំណានពាក្យ។ ឯកសារយោងទាំងពីរនេះមានបញ្ហាសង្គតិភាព។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន។ យើងយក​អំណានពាក្យ​តាមវចនានុក្រមជាគោល​មិនបញ្ជាក់ថា យើង​បដិសេធ​អំណានពាក្យ​នៅ​ទីកន្លែងផ្សេង​នោះទេ។ 

ពាក្យ  អំណានពាក្យ
  វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ   វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ  
  បវេសនកាល   ប៉ៈ-វ៉េ-សៈ-ន៉ៈ-កាល   ប៉ាក់-វ៉េស-សៈ-ណៈ-កាល
  សន្យា     សន់-យ៉ា   សន់-ណ្យា
  បច្ចេកទេស   ប៉័ច-ចេ-កៈ-ទេស    ប៉ាច់-ចែក-កៈ-ទេស
  វិញ្ញាបនបត្រ    វិញ-ញា-ប៉ៈ-ន៉ៈ-បាត់   វិញ-ញា-ប៉ៈ-ណាក់-បាត់
  មាតាបិតា   មា-ដា-បិ-ដា   មា-ដា-បី-ដា
  គោរព   គោ-រប់   គោ-រ៉ុប
  បញ្ហា    ប៉័ញ-ហា/ប័ញ-ហា       ប៉ាញ់-ញៈ-ហា
  ព្រឹក្សា   ព្រឹក-សា   ប្រឹក-សា
  វស្សា   វ័ស-សា   វ-សា
 ផលា   ផៈ-ល៉ា   ផល់-ឡា
  ទេសភាព   ទេ-សៈ-ភាប   ទេស-សៈ-ភាប
  រមណីយ    រៈ-មៈ-នី-យៈ   រំ-មៈ-នី-យាក់
យានដ្ឋាន យា-ន័ត-ឋាន យាន-ណាត់-ឋាន

  
        
        

 

 

 

       
       
        
        
       
      
      
       
        
    

 

 

សៀវភៅភាសាខ្មែរថ្នាក់ទី២ និងទ៣ ក៏មានអំណានពាក្យដែរ។ សៀវភៅភាសាខ្មែរថ្នាក់ទី២ និងទី៣ ក៏មានអំណានពាក្យខុសពីវចនានុក្រមដោយអន្លើដែរ។ ក្នុងករណីនេះ យើងយកវចនានុក្រមជាគោល។ 

ពាក្យ  អំណានពាក្យ
  សៀវភៅភាសាខ្មែរ   វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ  
  តម្បាញ   ដំ-បាញ (ថ្នាក់ទី២ ទំព័រ១១៣)   តំ-បាញ
  បរមរាជវាំង     ប-រ៉ុម-រាច-វាំង (ថ្នាក់ទី២ ទំព័រ១២៣)   ប-រ៉ុម-ម៉ៈ-រាជ-ជៈ-វាំង
  សារមន្ទីរ   សា-រៈ-មន់-ទី (ថ្នាក់ទី២ ទំព័រ១២៣)   សា-រ៉ាក់-មន់-ទី
  បទបញ្ជា   បត់-បញ់-ជា (ថ្នាក់ទី៣ ទំព័រ៨)   បត់-បាញ់-ជា
  ខេមរា   ខេ-ម៉ៈ-រ៉ា (ថ្នាក់ទី៣ ទំព័រ១៨)   ខែម-ម៉ាក់-រ៉ា
  មណ្ឌល   មន់-ឌុល (ថ្នាក់ទី៣ ទំព័រ២៥)   មន់-ឌល់
  សុភមង្គល   សុ-ភៈ-មង់-គល់ (ថ្នាក់ទី៣ ទំព័រ៣៣)       សុ-ភាក់-មាំង-គល់
  សុវណ្ណភូមិ   សុ-វាន់-ណៈ-ភូម (ថ្នាក់ទី៣ ទំព័រ២០១)    សុ-វ៉ាន់-ណៈ-ភូម


   
        
        
    
     
       
        
      
       
     

 

 

 

 

 

រូប​ភាព

រូបនៅក្នុងគេហទំព័រយើងខ្ញុំត្រូវបានដកស្រង់ចេញពីប្រភព google search។ យើងបានប្រើមុខងាររុករក usage right នៅត្រង់ labelled for reuse ដើម្បីសម្រាំងយករូបដែលមិនបញ្ជាក់អំពីកម្មសិទ្ធិបញ្ញា។

រូបខ្លះត្រូវបានទាញយកពីប្រភព ដែលអនុញ្ញាតឱ្យមានការប្រើដោយសេរី ដូចជា 

  • https://www.freepik.com/   
  • https://www.vecteezy.com/
  • https://pixabay.com/
  • https://www.flaticon.com/

យើងទទួលខុសត្រូវចំពោះការរំលោភសិទ្ធិដោយអចេតនា ដោយការភាន់ច្រលំក្នុងការទាញយករូបមកប្រើប្រាស់ក្នុងគេហទំព័រយើងខ្ញុំ។ ជាបណ្ដើរៗ យើងខ្ញុំនឹងព្យាយាមជំនួសរូបដែលមាននៅក្នុងគេទំព័របច្ចុប្បន្នទៅប្រើប្រាស់រូបដែលកាន់តែច្បាស់ និងទទួលបានសិទ្ធិប្រើប្រាស់ពីម្ចាស់រូបដោយស្របច្បាប់។ យើងសូមអរគុណចំពោះម្ចាស់រូបដែលបានបង្ហោះនៅលើអ៉ីនធឺណិតសម្រាប់ការប្រើប្រាស់ទូទៅទុកជាមុន។ ដោយសេចក្ដីដឹងគុណពីសង្កប្ប អនុវត្តន៍។