ជំនួយ

   

តើសង្កប្បគឺជាអ្វី? សង្កប្បគឺជាក្រុមហ៊ុនផលិតឯកសារសម្រាប់កុមាររៀនភាសាតាមបែបទំនើប ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ពីព្រោះ

  • សង្កប្បត្រូវបានរៀបចំឡើងដោយអ្នកអប់រំដែលមានកម្រិតវប្បធម៌ខ្ពស់ និងបទពិសោធច្រើនឆ្នាំក្នុងការងារស្រាវជ្រាវអប់រំ និងការងាររៀបចំកម្មវិធីសិក្សា
  • សង្កប្បជាថ្នាក់រៀនអនឡាញ ដែលកុមារអាចរៀនភាសាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
  • សង្កប្បមានសកម្មភាពសិក្សាភាសាជាង២០០០០ និងសំណួរវាយតម្លៃជាង១០០០០តាមស្ដង់ដាអន្តរជាតិ
  • សង្កប្បជួយឱ្យការបង្រៀន និងរៀនភាសាមានលក្ខណៈងាយស្រួល និងប្រសិទ្ធភាព
  • សង្កប្បជួយឱ្យគ្រូ និងអាណាព្យាបាលវាយតម្លៃសមត្ថភាពរបស់កុមារប្រកបដោយសុពលភាព និងភាពជឿជាក់តាមរយៈធនាគារសំណួរ

 

តើហេតុអ្វីខ្ញុំត្រូវឱ្យកូនរៀនភាសាតាមសង្កប្ប? ពីព្រោះ សង្កប្បជាថ្នាក់រៀនអនឡាញដែលនឹងជួយកូនអ្នកឱ្យ

  • ចេះអានពាក្យ
  • ចេះសរសេរពាក្យ
  • យល់អត្ថន័យពាក្យ
  • ចេះប្រើប្រាស់ពាក្យ
  • ពង្រឹងបំណិនគិត
  • ដឹងនូវពាក្យដែលខ្លួនចេះ
  • ដឹងនូវពាក្យដែលខ្លួនមិនចេះ

 

តើសង្កប្បជួយកូនខ្ញុំឱ្យចេះអានពាក្យដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • ស្ដាប់ និងថាតាម
  • ស្វែងរកពាក្យ
  • រៀបពាក្យតាមលំដាប់
  • ស្ដាប់ និងសរសេរ

 

តើសង្កប្បជួយកូនខ្ញុំឱ្យចេះសរសេរពាក្យដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • ផ្សំព្យញ្ជនៈ និងស្រៈដើម្បីបង្កើតពាក្យ
  • សរសេរតាមអាន
  • ប្រាប់ពាក្យសរសេរខុសអក្ខរាវិរុទ្ធ
  • បង្ហាញលក្ខណៈខុសគេរបស់ពាក្យ

 

តើសង្កប្បជួយកូនខ្ញុំឱ្យចេះសរសេរពាក្យដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • ផ្សំព្យញ្ជនៈ និងស្រៈដើម្បីបង្កើតពាក្យ
  • សរសេរតាមអាន
  • ប្រាប់ពាក្យសរសេរខុសអក្ខរាវិរុទ្ធ
  • បង្ហាញលក្ខណៈខុសគេរបស់ពាក្យ

 

តើសង្កប្បជួយឱ្យកូនខ្ញុំយល់ន័យពាក្យដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • ផ្គូផ្គងពាក្យនិងរូប
  • ផ្គូផ្គងរូបនិងពាក្យ
  • ផ្គូផ្គងពាក្យនិងនិយមន័យ
  • ភ្ជាប់ពាក្យឱ្យត្រូវតាមបរិបទ
  • ផ្គូផ្គងវេចនសព្ទ
  • ផ្គូផ្គងបដិសព្ទ

 

តើសង្កប្បជួយឱ្យកូនខ្ញុំឱ្យចេះប្រើពាក្យដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • ជ្រើសពាក្យបំពេញក្នុងល្បះ
  • រៀបពាក្យបង្កើតល្បះ
  • ផ្គូផ្គងពាក្យនិងនិយមន័យ
  • ជ្រើសពាក្យបំពេញក្នុងអត្ថបទ
  • ឆ្លើយសំណួរក្នុងអត្ថបទ
  • ផ្គូផ្គងល្បះតាមលំដាប់លំដោយនៃព្រឹត្តិការណ៍

 

តើសង្កប្បជួយឱ្យកូនខ្ញុំពង្រឹងការគិតដោយរបៀបណា? ពីព្រោះ ពួកគេនឹងត្រូវធ្វើសកម្មភាព

  • វិភាគន័យពាក្យក្នុងបរិបទ
  • ជ្រើសពាក្យបំពេញល្បះ ឬអត្ថបទ
  • បង្ហាញលក្ខណៈខុសគេរបស់ពាក្យ
  • វិភាគកំហុសក្នុងល្បះ
  • រៀបល្បះតាមលំដាប់លំដោយនៃព្រឹត្តិការណ៍
  • វិភាគលទ្ធផលសិក្សារបស់ខ្លួន
  • វិភាគលទ្ធផលវាយតម្លៃការសិក្សារបស់ខ្លួន

 

តើខ្ញុំមានអ្វីសម្គាល់ដឹងថាកូនខ្ញុំចេះ ឬមិនចេះ? អ្នកអាចសម្គាល់ដឹងថាកូនចេះ ឬមិនចេះតាមរយៈការអនុវត្តតាមការណែនាំនេះឱ្យបានត្រឹមត្រូវ។

  • ធ្វើតេស្តមុនចាប់ផ្ដើមរៀនរយៈពេល១០ នាទី
  • រៀនធ្វើលំហាត់ក្នុងមេរៀននីមួយៗរយៈពេល៤៥ នាទី
  • ធ្វើតេស្តរយៈពេល១០ នាទី លើមេរៀនដដែល ក្រោយពេលរៀនភ្លាម ឬមួយថ្ងៃក្រោយមក
  • ប្រៀបធៀបពិន្ទុតេស្តមុនពេលរៀន និងក្រោយពេលរៀនដើម្បីពិនិត្យមើលការប្រែប្រួល
  • សូមបញ្ជាក់ថា វិញ្ញាវាយតម្លៃមានសម្រាប់ការវាយតម្លៃតាមមេរៀន ប្រចាំខែ និងប្រចាំឆមាស
  • សូមបញ្ជាក់ទៀតថា គ្មានវិញ្ញាសាវាយតម្លៃពីរដូចគ្នានោះទេ ទោះបីក្នុងមេរៀនតែមួយក៏ដោយ

 

តើខ្ញុំអាចតាមដានប្រវត្តិសិក្សារបស់កូនបានឬទេ? អ្នកអាចតាមដានប្រវត្តិសិក្សារបស់កូនបានគ្រប់ពេល និងទីកន្លែង។

  • រយៈពេលដែលកុមាររៀនប្រចាំថ្ងៃ
  • មេរៀន ឬលំហាត់ដែលកុមារធ្វើត្រូវ
  • មេរៀន ឬលំហាត់ដែលកុមារធ្វើខុស
  • សកម្មភាពសិក្សាដែលកុមារគួរតែធ្វើឡើងវិញ
  • លទ្ធផលវាយតម្លៃតាមមេរៀន ប្រចាំខែ និងឆមាស

 

តើសង្កប្បមានលក្ខណៈពិសេសអ្វីខ្លះសម្រាប់កូនខ្ញុំរៀនភាសា? សង្កប្បត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យការរៀន និងបង្រៀនភាសាមានលក្ខណៈទំនើបតាមស្ដង់ដានៃការរៀនភាសាបរទេសផ្សេងៗទៀត។ សង្កប្បមានបីផ្នែកសំខាន់ៗ។

  • ផ្នែករៀន ជាផ្នែកដែលកុមារហ្វឹកហាត់អាន សរសេរ និងប្រើប្រាស់ពាក្យស្របតាមមេរៀននីមួយៗក្នុងសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ និងសៀវភៅអង់គ្លេសទី៤ ទី៥ និងទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ពាក្យគន្លឹះប្រហែលដប់ពាក្យត្រូវបានដកស្រង់យកមកបង្កើតសកម្មភាពសិក្សា ដែលមានច្រើនប្រភេទ សម្រាប់កុមាររៀនភាសាផង និងពង្រឹងការគិតផង។
  • ផ្នែកវិភាគ ជាផ្នែកដែលកត់ត្រារាល់សកម្មភាពសិក្សាទាំងអស់ដែលកុមារបានធ្វើ។ វាបង្ហាញរយៈពេលដែលកុមាររៀន ប្រភេទសកម្មភាពដែលកុមារធ្វើ លទ្ធផលដែលកុមារទទួលបាន ថាតើលំហាត់មួយណាដែលកុមារធ្វើត្រូវ និងលំហាត់មួយណាដែលកុមារធ្វើមិនត្រឹមត្រូវ។
  • ផ្នែកវាយតម្លៃ ជាផ្នែកដែលកុមារបង្ហាញចំណេះដឹង។ សំណួរវាយតម្លៃមានច្រើន ហើយត្រូវបានបែងចែកជាសំណួរសម្រាប់តេស្តប្រចាំមេរៀន ប្រចាំខែ និងប្រឡងឆមាស។ វិញ្ញាសាវាយតម្លៃដែលកុមារធ្វើម្ដងៗមិនដូចគ្នានោះទេ។ លើសពីនេះទៀត រាល់លទ្ធផលនៃការធ្វើតេស្ត ឬប្រឡងត្រូវបានកែ និងកត់ត្រាទុកដោយស្វ័យប្រវត្តិ។ ផ្អែកលើលទ្ធផលនៃការធ្វើតេស្ត ឬប្រឡង គ្រូ និងអាណាព្យាបាលអាចត្រួតពិនិត្យចំណេះដឹងកុមារ ហើយប្រាប់ពួកគេឱ្យហ្វឹកហាត់ត្រង់ចំណុចខ្វះខាតបន្ថែមទៀត ដើម្បីឱ្យទទួលបានលទ្ធផលតាមការរំពឹងទុកក្នុងក្របខណ្ឌកម្មវិធីសិក្សា ឬស្ដង់ដាមុខវិជ្ជាភាសា។

 

តើខ្លឹមសារក្នុងសង្កប្បដូចនឹងខ្លឹមសារក្នុងសៀវភៅពុម្ពឬទេ? សកម្មភាពសិក្សាស្របតាមសៀវភៅពុម្ពរបស់ក្រសួង ដោយការប្រើពាក្យគន្លឹះក្នុងមេរៀននីមួយៗដូចគ្នា។

 

តើ​នីតិវិធីនិងគោលបំណងនៃ​សកម្មភាពសិក្សាមានអ្វីខ្លះ?

លទ្ធផលនៃការវាយតម្លៃថ្នាក់ជាតិបង្ហាញថា កុមារជាងពាក់កណ្ដាលដែលចូលរួមក្នុងការវាយតម្លៃពុំមាន​ចំណេះដឹងពាក្យទាំងការអាន ការសរសេរ និងការប្រើប្រាស់ ដូចការរំពឹងទុក្នុងស្ដង់ដាកម្មវិធីសិក្សានោះទេ។ លទ្ធផលមិនគួរជាទីគាប់ចិត្តនេះបណ្ដាលមកពីហេតុច្រើន។ ហេតុមួយនៃហេតុនានាគឺគ្រូ និងកុមារ​​ពុំមានឯកសារសម្រាប់បង្រៀន និងរៀនភាសាឱ្យបានគ្រប់គ្រាន់។ ក្រុមហ៊ុនបោះពុម្ពសង្កប្ប អនុវត្តន៍ បានបង្កើតគេហទំព័រសម្រាប់ធ្វើកិច្ចការបង្រៀនរបស់គ្រូ និងរៀនរបស់កុមារ កាន់តែងាយស្រួល ពាក់ព័ន្ធនឹង​ការអាន សរសេរ និងប្រើប្រាស់ពាក្យ​។ គ្រប់សកម្មភាពត្រូវបានរៀបចំដើម្បីពង្រឹងចំណេះដឹងភាសាផង និងបំណិនត្រិះរិះពិចារណា​របស់កុមារផង។

គេហទំព័រសង្កប្បមានបីផ្នែកសំខាន់ៗ រៀន វិភាគ និងវាយតម្លៃសូមចុចទីនេះដើម្បីមើលផ្នែកសំខាន់ទាំង៣នេះ!

 

តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចុះឈ្មោះជា​សមាជិក​? ដើម្បីប្រើប្រាស់សេវារៀនអនឡាញរបស់ក្រុមហ៊ុនសង្កប្ប អ្នកប្រើប្រាស់ត្រូវចុះឈ្មោះជាមុនសិន។ ការ​ចុះ​ឈ្មោះ​គឺ​មិនតម្រូវឱ្យបង់​ប្រាក់​ទេ ហើយអ្នកនឹងទទួលបានការប្រើប្រាស់រយៈពេល១សប្ដាហ៍។ នៅពេលអស់សុពលភាពប្រើប្រាស់ អ្នក​ត្រូវ​បញ្ចូលប្រាក់​តាមរយៈកាតវីង ឬទិញ​លេខកូដបញ្ចូលក្នុងគណនីរបស់អ្នកដើម្បី​ទទួល​បាន​ការ​ប្រើ​ប្រាស់​ឥត​កំណត់​។ សូមចុចទីនេះដើម្បីមើលពី​របៀបចុះឈ្មោះបង្កើតគណនី!

 

តើត្រូវ​បង់​សេវា​ប្រើ​ប្រាស់​ដូចម្ដេច?

បន្ទាប់ពីបានចុះឈ្មោះត្រឹមត្រូវរួចរាល់ហើយ អ្នកមានជម្រើសបួន​ដើម្បីប្រើប្រាស់សេវាក្រុមហ៊ុនសង្កប្ប អនុវត្តន៍។

  1. បង់ប្រាក់សម្រាប់ការប្រើប្រាស់រយៈពេល៣ខែ ចំនួន១០ដុល្លារ។
  2. បង់ប្រាក់សម្រាប់ការប្រើប្រាស់រយៈពេល៦ខែ ចំនួន១៥ដុល្លារ។
  3. បង់ប្រាក់សម្រាប់ការប្រើប្រាស់រយៈពេល១ឆ្នាំ ចំនួន២០ដុល្លារ។

ការបង់ប្រាក់ត្រូវធ្វើឡើងដោយស្វ័យប្រវត្តតាមរយៈធនាគារវីង។ ប្រសិនអ្នកមិនមានធនាគារវីងនៅលើទូរសព្ទដៃទេ ការបង់ប្រាក់អាចធ្វើតាមរយៈ
ភ្នាក់ងារវេរប្រាក់វីង / Wing
​​ទូរសព្ទលេខ /​ Phone Number:       089​ 900 876
 គណនីលេខ / Account Number:  089900876
        ឈ្មោះ  / Account Name:      សង្កប្ប អនុវត្តន៍ / Sangapac Anuwat
 

ក្រោយពេលក្រុមហ៊ុនបានទទួលប្រាក់តាមរយៈភ្នាក់ងារវីង ក្រុមហ៊ុននឹងបញ្ជូនលេខកូដសម្ងាត់ទៅអ្នកប្រើប្រាស់ដើម្បីភ្ជាប់សេវាប្រើប្រាស់។ យើងខ្ញុំនឹងព្យាយាមផ្ដល់លេខកូដសម្ងាត់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ យើងខ្ញុំសូមអធ្យាស្រ័យ ក្នុងករណីមានការយឺតយ៉ាវដោយអចេតនា។ 
នៅពេលលេខកូដសម្ងាត់អស់សុពលភាព អ្នកប្រើប្រាស់ត្រូវស្នើសុំទិញលេខកូដសម្ងាត់ថ្មីដើម្បីប្រើប្រាស់សេវាបន្តទៀត។
ថ្លៃសេវាដែលបង់រួចហើយមិនអាចប្ដូរយកប្រាក់វិញនោះទេ។

ចំនួនប្រាក់ដែលត្រូវបង់ប្រែប្រួលទៅតាមចំនួនអ្នកប្រើប្រាស់ និងចំនួនមុខវិជ្ជា។ 

 

តើខ្ញុំអាចចូលរួមកែលម្អសង្កប្បដោយរបៀបណា?

  • សូមផ្ញើមតិយោបល់មកកាន់យើងខ្ញុំតាមរយៈអ៊ីមែល Sangapac.Anuwat@gmail.com។ ក្រុមការងារសូមអរគុណទុកជាមុន។